លោកសាស្ត្រាចារ្យជំនួយប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានដឹកនាំក្រុមការងារទទួលបន្ទុកផ្នែកបណ្តុះបណ្តាលឆ្មបសិក្សាស្វែងយល់បន្ថែមទៅលើការប្រើប្រាស់បណ្ណាល័យ

លោកសាស្ត្រាចារ្យជំនួយប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានដឹកនាំក្រុមការងារទទួលបន្ទុកផ្នែកបណ្តុះបណ្តាលឆ្មបសិក្សាស្វែងយល់បន្ថែមទៅលើការប្រើប្រាស់បណ្ណាល័យ

ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យជំនួយប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាមបានដឹកនាំក្រុមការងារទទួលបន្ទុកផ្នែកបណ្តុះបណ្តាលឆ្មបសិក្សាស្វែងយល់បន្ថែមទៅលើការប្រើប្រាស់បណ្ណាល័យដើម្បីចែករំលែកបន្តដល់និស្សិតចូលទៅសិក្សាស្រាវជ្រាវនៅបណ្ណាល័យ ក្នុងគោលបំណងពង្រឹងសមត្ថភាព និងបន្ថែមចំណេះដឹងថ្មីៗស្របតាមកម្មវិធីសិក្សាផ្អែកលើសមត្ថភាពស្នូល

លោកសាស្ត្រាចារ្យជំនួយប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានចូលរួមប្រជុំត្រួតពិនិត្យការរៀបចំពិធី ប្រណាំងទូក បណ្តែតប្រទីប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម

នាព្រឹកថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំតូចនៃរដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំត្រួតពិនិត្យការរៀបចំពិធី ប្រណាំងទូក បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធិផលនានា ក្នុងឳកាសបុណ្យចេញព្រះវស្សា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម

លោកសាស្ត្រាចារ្យជំនួយប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានដឹកនាំលោក លោកស្រី ជាថ្នាក់ដឹកនាំសាលាបានចូលរួមពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌវេនទី៩ វត្តជោតនារាម

លោកសាស្ត្រាចារ្យជំនួយប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានដឹកនាំលោក លោកស្រី ជាថ្នាក់ដឹកនាំសាលាបានចូលរួមពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌវេនទី៩ វត្តជោតនារាម

ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យជំនួយប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានដឹកនាំលោក លោកស្រី ជាថ្នាក់ដឹកនាំសាលាបានចូលរួមពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌវេនទី៩ វត្តជោតនារាម(បឹងកុក) សង្កាត់បឹកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។