ការផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ

ការផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ

ព្រឹកថ្ងៃចន្ទ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាប្រជុំ ២០២៦ នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នួន សុធិមន្ត ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីសាលា និងលោកគ្រូ អ្នកគ្រូអញ្ជើញមកពីមន្ទីរពេទ្យ សរុបចំនួន ៤៦រូប ស្រីចំនួន ២០រូប ។

លោកសាស្រ្តាចារ្យជំនួយប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម  បានអញ្ជើញចូលរួមកិច្ចប្រជុំក្រោមគណៈអធិបតីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម

ថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាអនុប្រធានអចិន្ត្រៃយ៏ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានអញ្ជើញបើក នឹងដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ។

លោកសាស្រ្តាចារ្យជំនួយប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម  បានអញ្ជើញចុះអមដំណើរឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពបង្កបង្កើនផល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកចំការលើ

ឯកឧត្តម អ៊ុន ចាន់ដា ចុះពិនិត្យស្ថានភាពបង្កបង្កើនផល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកចំការលើ កំពង់ចាម៖ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារថ្នាក់ខេត្ត មន្ទីរ-អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យស្ថានភាពបង្កបង្កើនផលជាក់ស្ដែងរបស់បងប្អូនប្រជាកសិករ ដែលកំពុងរស់នៅក្នុងឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។

លោកសាស្រ្តាចារ្យជំ.ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម  បានអញ្ជើញចុះអមដំណើរឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បីចូលរួមអបអរសាទរក្នុងពិធីបើកយុទ្ធនាការប្រយុទ្ធនឹងជំងឺគ្រុនឈាមនៅស្រុកចំការលើខេត្តកំពង់ចាម

ថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងអបអរសាទរ​ បើកពិធីយុទ្ធនាការប្រយុទ្ធនឹងជំងឺគ្រុនឈាមនៅស្រុកចំការលើខេត្តកំពង់ចាម ។ ជំងឺគ្រុនឈាម គឺជាជំងឺដែលឆ្លងតាមរយៈមូសខ្លា ដែលអាចបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិត ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា​ ឫព្យាបាលមិនបានត្រឹមត្រូវ។ ប្រសិនបើបងប្អូនមានកូនចៅដែលក្តៅខ្លួនចាប់ពី ៣៩ទៅ៤០អង្សាសេ ឡើងទៅចាំបាច់ត្រូវមករកមណ្ឌលសុខភាពឬ មន្ទីរពេទ្យបង្អែកដែលនៅជិតទីកន្លែងរបស់បងប្អូន ។

វគ្គបណ្តុះបណ្តាលគ្រូកម្មសិក្សាមន្ទីរពេទ្យផ្នែកឆ្មប(Midwives Preceptor Training Course)

វគ្គបណ្តុះបណ្តាលគ្រូកម្មសិក្សាមន្ទីរពេទ្យផ្នែកឆ្មប(Midwives Preceptor Training Course)

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានអញ្ជើញជាធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល “គ្រូកម្មសិក្សាមន្ទីរពេទ្យផ្នែកឆ្មប(Midwives Preceptor Training Course)” ដែលរៀបចំដោយសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម ក្រោមជំនួយឧបត្ថម្ភគាំទ្រពីគម្រោង SPESHP នៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម។ ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី បានកោតសរសើរដល់ការិយាល័យបច្ចេកទេស និងផ្នែកបណ្តុះបណ្តាលឆ្មប ដែលបានបង្កើតវគ្គបណ្តុះបណ្តាលនេះឡើង ស្របតាមតម្រូវការចាំបាច់របស់សាលា ព្រមទាំងសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ និងយកចំណេះដឹង ជំនាញដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលនេះ យកទៅបង្ហាត់បង្រៀន និងវាយតម្លៃនិស្សិតអំឡុងពេលចុះកម្មសិក្សាគ្លីនិកប្រកបដោយតម្លាភាព ដើម្បីរួមគ្នាក្នុងការអភិវឌ្ឍមូលធនមនុស្សស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល។ បញ្ជាក់

សិក្ខាសាលាស្តីពី”ការពិនិត្យមើលគុណភាពបញ្ជីត្រួតពិនិត្យជំនាញ និងសេចក្តីណែនាំអំពីការប្រើប្រាស់បញ្ជីត្រួតពិនិត្យជំនាញ សម្រាប់ប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាក”

សិក្ខាសាលាស្តីពី”ការពិនិត្យមើលគុណភាពបញ្ជីត្រួតពិនិត្យជំនាញ និងសេចក្តីណែនាំអំពីការប្រើប្រាស់បញ្ជីត្រួតពិនិត្យជំនាញ សម្រាប់ប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាក”

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងទី៦ ខែឧសភា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានអញ្ជើញជាធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី”ការពិនិត្យមើលគុណភាពបញ្ជីត្រួតពិនិត្យជំនាញ និងសេចក្តីណែនាំអំពីការប្រើប្រាស់បញ្ជីត្រួតពិនិត្យជំនាញ សម្រាប់ប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាក (AND Final exam checklists and Guideline)របស់សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម”។ សិក្ខាសាលានេះមានគោលបំណង ពិនិត្យបញ្ជីត្រួតពិនិត្យជំនាញគ្លីនិក និងសេចក្តីណែនាំស្តីពីការប្រើប្រាស់បញ្ជីត្រួតពិនិត្យជំនាញគ្លីនិក (AND final exam Checklist and guideline ) សម្រាប់ប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងរបស់និស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាកចំនួន ២៧ទម្រង់ការ។ ក្នុងឱកាសពិធីបើកសិក្ខាសាលានេះ លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី បានកោតសរសើរដល់ការិយាល័យបច្ចេកទេស

ពិធីបើកសិក្ខាសាលាស្តីពី”ការពង្រឹងការគ្រប់គ្រង ការបង្រៀន និងវាយតម្លៃការធ្វើកម្មសិក្សារបស់និស្សិតនៅគ្រឹះស្ថានសម្ព័នទ្រទ្រង់កម្មសិក្សាគ្លីនិក”

ពិធីបើកសិក្ខាសាលាស្តីពី”ការពង្រឹងការគ្រប់គ្រង ការបង្រៀន និងវាយតម្លៃការធ្វើកម្មសិក្សារបស់និស្សិតនៅគ្រឹះស្ថានសម្ព័នទ្រទ្រង់កម្មសិក្សាគ្លីនិក”

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងទី២៧ ខែមេសា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានអញ្ជើញជាធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី”ការពង្រឹងការគ្រប់គ្រង ការបង្រៀន និងវាយតម្លៃការធ្វើកម្មសិក្សារបស់និស្សិតនៅគ្រឹះស្ថានសម្ព័នទ្រទ្រង់កម្មសិក្សាគ្លីនិករបស់សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម”។ សិក្ខាសាលានេះមានគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍នៃកាគ្រប់គ្រង ការបង្រៀន ការវាយតម្លៃ និងពិភាក្សាពីបញ្ហាប្រឈមនៃការធ្វើកម្មសិក្សារបស់និស្សិត ដើម្បីពង្រឹងបន្ថែមដល់គុណភាពនៃការបណ្តុះបណ្តាល រួមនឹងផ្សព្វផ្សាយព័ត៌មានថ្មីៗរបស់ក្រសួងសុខាភិបាលទាក់ទងនឹងការបណ្តុះបណ្តាល។ ក្នុងឱកាសពិធីបើកសិក្ខាសាលានេះ លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងគ្រូកម្មសិក្សាទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងសិក្ខាសាលាដ៏មានអត្ថន័យនេះ ព្រមទាំងផ្តាំផ្ញើដល់អង្គសិក្ខាសាលាទាំងមូលចូលរួមក្នុងការបញ្ចេញមតិយោបល់ ពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកទាក់ទងនឹងការគ្រប់គ្រង ការបង្ហាត់បង្រៀន និងការវាយតម្លៃនិស្សិត ពិសេសបញ្ហាដែលជួបប្រទះកន្លងមកទាក់ទងនឹងការធ្វើកម្មសិក្សានិស្សិត ដើម្បីរកដំណោះស្រាយ និងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សសុខាភិបាលនៅប្រទេសកម្ពុជា។ សិក្ខាសាលានេះមានរយៈពេល

កិច្ចប្រជុំពិភាក្សាស្តីពីការបង្កើត Test Blueprint និងកម្រងសំណួរសម្រាប់ប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងរបស់និស្សិតបរិញ្ញាបត្ររង

កិច្ចប្រជុំពិភាក្សាស្តីពីការបង្កើត Test Blueprint និងកម្រងសំណួរសម្រាប់ប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងរបស់និស្សិតបរិញ្ញាបត្ររង

នៅរសៀល ថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការបង្កើត Test Blueprint និងកម្រងសំណួរសម្រាប់ប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងរបស់និស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាកឱ្យស្របតាមកម្មវិធីសិក្សាផ្អែកលើសមត្ថភាព។ គួរបញ្ជាក់ដែរថា កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅ និងសម្រេចបានតាមកម្មវិធីដែលបានគ្រោងទុក និងមានការចូលរួមពី លោក លោកស្រីសាស្រ្តាចារ្យ សាស្រ្តាចារ្យជំនួយ វេជ្ជបណ្ឌិត និងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានបង្រៀននិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាកតាំងពីឆ្នាំទី១ ដល់ឆ្នាំទី៣

ការប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងលើកទី១ របស់និស្សិតថ្នាក់បរិញ្ញាបត្ររងឆ្មប ជំនាន់ទី១៥

ការប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងលើកទី១ របស់និស្សិតថ្នាក់បរិញ្ញាបត្ររងឆ្មប ជំនាន់ទី១៥

ថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានដឹកនាំការប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងលើកទី១ របស់និស្សិតថ្នាក់បរិញ្ញាបត្ររងឆ្មប ជំនាន់ទី១៥ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដែលមាននិស្សិតសរុបចំនួន ១០០នាក់ ចែកជា១៦ក្រុម ។ – និស្សិតប្រឡងទ្រឹស្ដីមានចំនួន ០២វគ្គ៖ ៙ វគ្គទី១ QCM ចំនួន ១០០ សំណួរ រយៈពេល ៩០នាទី ៙ វគ្គទី២ QCM ចំនួន

សកម្មភាពអនុស្សាវរីយ៏និស្សិតបរិញ្ញាបត្ររងឆ្មប ជំនាន់ទី១៥

សកម្មភាពអនុស្សាវរីយ៏និស្សិតបរិញ្ញាបត្ររងឆ្មប ជំនាន់ទី១៥

កម្រងសកម្មភាពអនុស្សាវរីយ៏និស្សិតបរិញ្ញាបត្ររងឆ្មប ជំនាន់ទី១៥ ( ឆ្នាំសិក្សា២០២៤ដល់២០២៦ )ដែលត្រូវបានប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងនៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម ដែលជានិស្សិតចុងក្រោយនៃកម្មវិធីសិក្សាចាស់ (Content base )