នាព្រឹកថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំថ្មី នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានរៀបចំពិធីសំណេះសំណាលជាមួយនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាក ឆ្នាំទី៣ ជំនាន់ទី២៧ ដែលត្រៀមប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុង ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីនាយករង ប្រធាន និងអនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក ការិយាល័យបច្ចេកទេស ប្រធាន និងអនុប្រធានផ្នែកបណ្តុះបណ្តាលទាំង៣ និងនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាក ឆ្នាំទី៣ ជំនាន់ទី២៧ សរុបចំនួន ១៩១នាក់ ក្នុងនោះនិស្សិតស្រីចំនួន ១៤៩នាក់។

ក្នុងឱកាសនេះ លោកសាស្រ្ដាចារ្យជំនួយ បានផ្តល់អនុសាសន៍ និងចែករំលែកបទពិសោធន៍ ព្រមទាំងណែនាំដល់និស្សិតឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាពអនុវត្តជាក់ស្តែង និងគោរពក្រមសីលធម៌វិជ្ជាជីវៈថែទាំ ដើម្បីត្រៀមខ្លួនឱ្យបានល្អប្រសើរសម្រាប់ការប្រឡងបញ្ចប់ការសិក្សា និងការបំពេញការងារក្នុងវិស័យសុខាភិបាលនាពេលអនាគត។

ពិធីសំណេះសំណាលនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងប្រកបដោយភាពស្និទ្ធស្នាល ដើម្បីលើកទឹកចិត្ត និងជំរុញឱ្យនិស្សិតទាំងអស់មានទំនុកចិត្ត និងត្រៀមខ្លួនឱ្យបានល្អក្នុងការប្រឡងបញ្ចប់ការសិក្សា។ សូមជូនពរនិស្សិតទាំងអស់ទទួលបានជោគជ័យក្នុងការប្រឡង និងក្លាយជាគិលានុបដ្ឋាកដែលមានសមត្ថភាព វិជ្ជាជីវៈ និងសីលធម៌ល្អ ដើម្បីបម្រើសុខភាពប្រជាជន។

ពិធីសំណេះសំណាលជាមួយនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាក ឆ្នាំទី៣ ជំនាន់ទី២៧ ត្រៀមប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុង ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម

Leave a Reply

Your email address will not be published. Required fields are marked *