

ព្រឹកថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានអញ្ជើញចុះត្រួតពិនិត្យ និងណែនាំនិស្សិតថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាកជំនាន់ទី២៧ ដែលជាជំនាន់ទី១សម្រាប់កម្មវិធីសិក្សាថ្មី ( CBE Curriculum ) ដែលកំពុងបានអនុវត្តនកម្មវិធីថ្មី ផ្អែកលើសមត្ថភាព ត្រៀមស្វ័យសិក្សានៅក្នុងក្នុងបន្ទប់បង្ហាញត្រាប់សម្រាប់ការប្រឡងបញ្ចប់កាសិក្សាផ្ទៃក្នុង នាពេលខាងមុននេះផងដែរ ។
ឆ្លៀតក្នុងឳកាសនេះ លោកសាស្រ្តាចារ្យនាយកក៏បានណែនាំឲ្យនិស្សិតទាំងអស់ យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងរៀនសូត្រនូវទម្រង់ការ នីមួយៗទៅតាមជំហានសកម្មភាព និងអោយនិស្សិតទាំងអស់ត្រូវរៀនសង្កេតពីកំហុសឆ្គងរវាងគ្នានិងគ្នាក្នុងអំឡុងពេលអនុវត្តលើ Manakin រួចហើយជ្រើសរើសរៀងរាល់ចុងសប្តាហ៏សម្រាប់ ជជែកគ្នាតាមបច្ចេកទេស problem solving.





































