
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី៤ នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម
នៅថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានរៀបចំកិច្ចប្រជុំស្តីពី «ការត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី៤»ក្រោមអធិបតីភាពលោក សាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងគោលបំណង៖
១. តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារបណ្តុះបណ្តាល និងការគ្រប់គ្រងដែលសម្រេចបានក្នុងត្រីមាសទី៣ កន្លងមក
២. ពិភាក្សាផ្លាស់ប្តូរយោបល់ ដោះស្រាយបញ្ហាប្រឈម និងកែលម្អចំណុចខ្វះខាតក្នុងការអនុវត្តការងារ
៣. កំណត់ទិសដៅ ផែនការយុទ្ធសាស្ត្រ និងសកម្មភាពអាទិភាពសម្រាប់អនុវត្តបន្តក្នុងត្រីមាសទី៤ ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំសាលា ប្រធាន អនុប្រធានការិយាល័យទាំង៣ ប្រធាន អនុប្រធានផ្នែកទាំងបី រួមនិងមន្រ្តីក្រោមឱវាទ។






























