នៅព្រឹកថ្ងៃចន្ទ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាមបានរៀបចំការប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងលើកទី១របស់និស្សិតបរិញ្ញបត្រគិលានុបដ្ឋាក-ឆ្មប (ជំនាន់ទី២៣) មុនដំណើរការប្រឡងមានការបើកកិច្ចប្រជុំគណៈកម្មាធិការ និងអនុគណកម្ម្មការ នានា ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម ដោយមានការចូលរួមពីលោកស្រី ស៊ឹម សុមន្ថា និងកញ្ញា ហេង វិច្ឆិកា ជាមន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងសុខាភិបាល ជាគណៈកម្មការត្រួតពិនិត្យការប្រឡង ។ ជាកិច្ចបន្ទាប់មានការពិនិត្យបន្ទប់ប្រឡងអនុវត្តមុនពេលដំណើរការប្រឡង ដោយមានការបែកចែកនិស្សិតថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក ឆ្មប មានចំនួន ២០នាក់ ចេញជា០៤ក្រុមត្រូវអនុវត្តចំនួន៥ស្ថានីយ៍ រួមមាន ៖ ១. ស្ថានីយ៍ទី១ ៖