
នៅព្រឹកថ្ងៃចន្ទ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាមបានរៀបចំការប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងលើកទី១របស់និស្សិតបរិញ្ញបត្រគិលានុបដ្ឋាក-ឆ្មប (ជំនាន់ទី២៣)
មុនដំណើរការប្រឡងមានការបើកកិច្ចប្រជុំគណៈកម្មាធិការ និងអនុគណកម្ម្មការ នានា ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម ដោយមានការចូលរួមពីលោកស្រី ស៊ឹម សុមន្ថា និងកញ្ញា ហេង វិច្ឆិកា ជាមន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងសុខាភិបាល ជាគណៈកម្មការត្រួតពិនិត្យការប្រឡង ។
ជាកិច្ចបន្ទាប់មានការពិនិត្យបន្ទប់ប្រឡងអនុវត្តមុនពេលដំណើរការប្រឡង ដោយមានការបែកចែកនិស្សិតថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក ឆ្មប មានចំនួន ២០នាក់ ចេញជា០៤ក្រុមត្រូវអនុវត្តចំនួន៥ស្ថានីយ៍ រួមមាន ៖
១. ស្ថានីយ៍ទី១ ៖ ការថែទាំមុនសម្រាល
២. ស្ថានីយ៍ទី២ ៖ បច្ចេកទេសសម្រាលកូន
៣. ស្ថានីយ៍ទី៣៖ ការពិនិត្យទារកទើបកើត
៤. ស្ថានីយ៍ទី៤ ៖ ការងូតទឹកឱ្យទារក
៦. ស្ថានីយ៍ទី៥ ៖ ការសង្រ្គោះទារកទើបកើត






































