ពិធីសំណេះសំណាលជាមួយនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាក ឆ្នាំទី៣ ជំនាន់ទី២៧ ត្រៀមប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុង ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម

ពិធីសំណេះសំណាលជាមួយនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាក ឆ្នាំទី៣ ជំនាន់ទី២៧ ត្រៀមប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុង ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម

នាព្រឹកថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំថ្មី នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានរៀបចំពិធីសំណេះសំណាលជាមួយនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាក ឆ្នាំទី៣ ជំនាន់ទី២៧ ដែលត្រៀមប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុង ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីនាយករង ប្រធាន និងអនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក ការិយាល័យបច្ចេកទេស ប្រធាន និងអនុប្រធានផ្នែកបណ្តុះបណ្តាលទាំង៣ និងនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាក ឆ្នាំទី៣ ជំនាន់ទី២៧ សរុបចំនួន ១៩១នាក់ ក្នុងនោះនិស្សិតស្រីចំនួន ១៤៩នាក់។ ក្នុងឱកាសនេះ លោកសាស្រ្ដាចារ្យជំនួយ បានផ្តល់អនុសាសន៍ និងចែករំលែកបទពិសោធន៍ ព្រមទាំងណែនាំដល់និស្សិតឱ្យខិតខំប្រឹងប្រែងរៀនសូត្រ

លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី ព្រមទាំងថ្នាក់ដឹកនាំសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានអញ្ជើញចុះត្រួតពិនិត្យ និងណែនាំនិស្សិតថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាកជំនាន់ទី២៧​ (CBE Curriculum)

លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី ព្រមទាំងថ្នាក់ដឹកនាំសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានអញ្ជើញចុះត្រួតពិនិត្យ និងណែនាំនិស្សិតថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាកជំនាន់ទី២៧​ (CBE Curriculum)

ព្រឹកថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានអញ្ជើញចុះត្រួតពិនិត្យ និងណែនាំនិស្សិតថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាកជំនាន់ទី២៧ ដែលជាជំនាន់ទី១សម្រាប់កម្មវិធីសិក្សាថ្មី ( CBE Curriculum ) ដែលកំពុងបានអនុវត្តនកម្មវិធីថ្មី ផ្អែកលើសមត្ថភាព ត្រៀមស្វ័យសិក្សានៅក្នុងក្នុងបន្ទប់បង្ហាញត្រាប់សម្រាប់ការប្រឡងបញ្ចប់កាសិក្សាផ្ទៃក្នុង នាពេលខាងមុននេះផងដែរ ។ ឆ្លៀតក្នុងឳកាសនេះ លោកសាស្រ្តាចារ្យនាយកក៏បានណែនាំឲ្យនិស្សិតទាំងអស់ យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងរៀនសូត្រនូវទម្រង់ការ នីមួយៗទៅតាមជំហានសកម្មភាព និងអោយនិស្សិតទាំងអស់ត្រូវរៀនសង្កេតពីកំហុសឆ្គងរវាងគ្នានិងគ្នាក្នុងអំឡុងពេលអនុវត្តលើ Manakin រួចហើយជ្រើសរើសរៀងរាល់ចុងសប្តាហ៏សម្រាប់ ជជែកគ្នាតាមបច្ចេកទេស problem solving.

សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានធ្វើកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣ ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី

សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានធ្វើកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣ ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី៤ នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម នៅថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានរៀបចំកិច្ចប្រជុំស្តីពី «ការត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី៤»ក្រោមអធិបតីភាពលោក សាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងគោលបំណង៖ ១. តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារបណ្តុះបណ្តាល និងការគ្រប់គ្រងដែលសម្រេចបានក្នុងត្រីមាសទី៣ កន្លងមក ២. ពិភាក្សាផ្លាស់ប្តូរយោបល់ ដោះស្រាយបញ្ហាប្រឈម និងកែលម្អចំណុចខ្វះខាតក្នុងការអនុវត្តការងារ ៣. កំណត់ទិសដៅ ផែនការយុទ្ធសាស្ត្រ និងសកម្មភាពអាទិភាពសម្រាប់អនុវត្តបន្តក្នុងត្រីមាសទី៤ ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំសាលា