ពិធីសំណេះសំណាលជាមួយនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាក ឆ្នាំទី៣ ជំនាន់ទី២៧ ត្រៀមប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុង ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម

ពិធីសំណេះសំណាលជាមួយនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាក ឆ្នាំទី៣ ជំនាន់ទី២៧ ត្រៀមប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុង ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម

នាព្រឹកថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំថ្មី នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានរៀបចំពិធីសំណេះសំណាលជាមួយនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាក ឆ្នាំទី៣ ជំនាន់ទី២៧ ដែលត្រៀមប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុង ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីនាយករង ប្រធាន និងអនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក ការិយាល័យបច្ចេកទេស ប្រធាន និងអនុប្រធានផ្នែកបណ្តុះបណ្តាលទាំង៣ និងនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាក ឆ្នាំទី៣ ជំនាន់ទី២៧ សរុបចំនួន ១៩១នាក់ ក្នុងនោះនិស្សិតស្រីចំនួន ១៤៩នាក់។ ក្នុងឱកាសនេះ លោកសាស្រ្ដាចារ្យជំនួយ បានផ្តល់អនុសាសន៍ និងចែករំលែកបទពិសោធន៍ ព្រមទាំងណែនាំដល់និស្សិតឱ្យខិតខំប្រឹងប្រែងរៀនសូត្រ

លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី ព្រមទាំងថ្នាក់ដឹកនាំសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានអញ្ជើញចុះត្រួតពិនិត្យ និងណែនាំនិស្សិតថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាកជំនាន់ទី២៧​ (CBE Curriculum)

លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី ព្រមទាំងថ្នាក់ដឹកនាំសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានអញ្ជើញចុះត្រួតពិនិត្យ និងណែនាំនិស្សិតថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាកជំនាន់ទី២៧​ (CBE Curriculum)

ព្រឹកថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានអញ្ជើញចុះត្រួតពិនិត្យ និងណែនាំនិស្សិតថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាកជំនាន់ទី២៧ ដែលជាជំនាន់ទី១សម្រាប់កម្មវិធីសិក្សាថ្មី ( CBE Curriculum ) ដែលកំពុងបានអនុវត្តនកម្មវិធីថ្មី ផ្អែកលើសមត្ថភាព ត្រៀមស្វ័យសិក្សានៅក្នុងក្នុងបន្ទប់បង្ហាញត្រាប់សម្រាប់ការប្រឡងបញ្ចប់កាសិក្សាផ្ទៃក្នុង នាពេលខាងមុននេះផងដែរ ។ ឆ្លៀតក្នុងឳកាសនេះ លោកសាស្រ្តាចារ្យនាយកក៏បានណែនាំឲ្យនិស្សិតទាំងអស់ យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងរៀនសូត្រនូវទម្រង់ការ នីមួយៗទៅតាមជំហានសកម្មភាព និងអោយនិស្សិតទាំងអស់ត្រូវរៀនសង្កេតពីកំហុសឆ្គងរវាងគ្នានិងគ្នាក្នុងអំឡុងពេលអនុវត្តលើ Manakin រួចហើយជ្រើសរើសរៀងរាល់ចុងសប្តាហ៏សម្រាប់ ជជែកគ្នាតាមបច្ចេកទេស problem solving.

សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានធ្វើកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣ ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី

សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានធ្វើកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣ ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី៤ នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម នៅថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានរៀបចំកិច្ចប្រជុំស្តីពី «ការត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី៤»ក្រោមអធិបតីភាពលោក សាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងគោលបំណង៖ ១. តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារបណ្តុះបណ្តាល និងការគ្រប់គ្រងដែលសម្រេចបានក្នុងត្រីមាសទី៣ កន្លងមក ២. ពិភាក្សាផ្លាស់ប្តូរយោបល់ ដោះស្រាយបញ្ហាប្រឈម និងកែលម្អចំណុចខ្វះខាតក្នុងការអនុវត្តការងារ ៣. កំណត់ទិសដៅ ផែនការយុទ្ធសាស្ត្រ និងសកម្មភាពអាទិភាពសម្រាប់អនុវត្តបន្តក្នុងត្រីមាសទី៤ ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំសាលា

លោកសាស្ត្រាចារ្យជំនួយប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានដឹកនាំក្រុមការងារទទួលបន្ទុកផ្នែកបណ្តុះបណ្តាលឆ្មបសិក្សាស្វែងយល់បន្ថែមទៅលើការប្រើប្រាស់បណ្ណាល័យ

លោកសាស្ត្រាចារ្យជំនួយប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានដឹកនាំក្រុមការងារទទួលបន្ទុកផ្នែកបណ្តុះបណ្តាលឆ្មបសិក្សាស្វែងយល់បន្ថែមទៅលើការប្រើប្រាស់បណ្ណាល័យ

ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យជំនួយប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាមបានដឹកនាំក្រុមការងារទទួលបន្ទុកផ្នែកបណ្តុះបណ្តាលឆ្មបសិក្សាស្វែងយល់បន្ថែមទៅលើការប្រើប្រាស់បណ្ណាល័យដើម្បីចែករំលែកបន្តដល់និស្សិតចូលទៅសិក្សាស្រាវជ្រាវនៅបណ្ណាល័យ ក្នុងគោលបំណងពង្រឹងសមត្ថភាព និងបន្ថែមចំណេះដឹងថ្មីៗស្របតាមកម្មវិធីសិក្សាផ្អែកលើសមត្ថភាពស្នូល

លោកសាស្ត្រាចារ្យជំនួយប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានចូលរួមប្រជុំត្រួតពិនិត្យការរៀបចំពិធី ប្រណាំងទូក បណ្តែតប្រទីប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម

នាព្រឹកថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំតូចនៃរដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំត្រួតពិនិត្យការរៀបចំពិធី ប្រណាំងទូក បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធិផលនានា ក្នុងឳកាសបុណ្យចេញព្រះវស្សា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម

លោកសាស្ត្រាចារ្យជំនួយប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានដឹកនាំលោក លោកស្រី ជាថ្នាក់ដឹកនាំសាលាបានចូលរួមពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌវេនទី៩ វត្តជោតនារាម

លោកសាស្ត្រាចារ្យជំនួយប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានដឹកនាំលោក លោកស្រី ជាថ្នាក់ដឹកនាំសាលាបានចូលរួមពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌវេនទី៩ វត្តជោតនារាម

ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យជំនួយប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានដឹកនាំលោក លោកស្រី ជាថ្នាក់ដឹកនាំសាលាបានចូលរួមពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌវេនទី៩ វត្តជោតនារាម(បឹងកុក) សង្កាត់បឹកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

សកម្មភាពប្រឡងអនុវត្ត ( OSCE ) បញ្ចប់កាសិក្សាផ្ទៃក្នុងលើកទី១ របស់និស្សិតថ្នាក់បរិញ្ញាបត្រ គិលានុបដ្ឋាក ឆ្មប ជំនាន់ទី២៣

សកម្មភាពប្រឡងអនុវត្ត ( OSCE ) បញ្ចប់កាសិក្សាផ្ទៃក្នុងលើកទី១ របស់និស្សិតថ្នាក់បរិញ្ញាបត្រ គិលានុបដ្ឋាក ឆ្មប ជំនាន់ទី២៣

សកម្មភាពប្រឡងអនុវត្ត ( OSCE ) បញ្ចប់កាសិក្សាផ្ទៃក្នុងលើកទី១ របស់និស្សិតថ្នាក់បរិញ្ញាបត្រ គិលានុបដ្ឋាក ឆ្មប ជំនាន់ទី២៣ នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម សម្រាប់ថ្ងៃទៅ២ (11 សីហា 2026 )

ការបើកកិច្ចប្រជុំគណៈកម្មាធិការរៀបចំការប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងលើកទី១របស់និស្សិតបរិញ្ញបត្រគិលានុបដ្ឋាក-ឆ្មប (ជំនាន់ទី២៣) ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម

នៅព្រឹកថ្ងៃចន្ទ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាមបានរៀបចំការប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងលើកទី១របស់និស្សិតបរិញ្ញបត្រគិលានុបដ្ឋាក-ឆ្មប (ជំនាន់ទី២៣) មុនដំណើរការប្រឡងមានការបើកកិច្ចប្រជុំគណៈកម្មាធិការ និងអនុគណកម្ម្មការ នានា ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម ដោយមានការចូលរួមពីលោកស្រី ស៊ឹម សុមន្ថា និងកញ្ញា ហេង វិច្ឆិកា ជាមន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងសុខាភិបាល ជាគណៈកម្មការត្រួតពិនិត្យការប្រឡង ។ ជាកិច្ចបន្ទាប់មានការពិនិត្យបន្ទប់ប្រឡងអនុវត្តមុនពេលដំណើរការប្រឡង ដោយមានការបែកចែកនិស្សិតថ្នាក់បរិញ្ញាបត្រគិលានុបដ្ឋាក ឆ្មប មានចំនួន ២០នាក់ ចេញជា០៤ក្រុមត្រូវអនុវត្តចំនួន៥ស្ថានីយ៍ រួមមាន ៖ ១. ស្ថានីយ៍ទី១ ៖

ការតាមដានសហការណ៍បង្រៀន និងវាយតម្លៃនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាកឆ្នាំទី៣ ជំនាន់ទី២៧

ការតាមដានសហការណ៍បង្រៀន និងវាយតម្លៃនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាកឆ្នាំទី៣ ជំនាន់ទី២៧

ចាប់ពីថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦លោក លោកស្រីដែលជាគ្រូបណ្តុះបណ្តាលផ្នែកបរិញ្ញាបត្ររងគិលានុបដ្ឋាក បានចុះតាមដានសហការណ៍បង្រៀន និងវាយតម្លៃនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាកឆ្នាំទី៣ ជំនាន់ទី២៧ ធ្វើកម្មសិក្សាអន្តេវាសិក និងជួបប្រជុំពិភាក្សាអំពីការអនុវត្តទម្រង់ការមួយចំនួនដែលនៅខ្វះចន្លោះដើម្បីបំពេញបង្គ្រប់ នៅតាមបណ្តាមន្ទីពេទ្យបង្អែកដែលស្ថិតនៅក្រោមការគ្របដណ្តប់របស់ភូមិភាគកំពង់ចាម រួមមាន ៖ ១/ មន្ទីរពេទ្យបង្អែកព្រះស្តេច ខេត្តព្រៃវែង ២/ មន្ទីរពេទ្យបង្អែកជីភូ ខេត្តស្វាយរៀង ៣/ មន្ទីរពេទ្យបង្អែកពារាំងខេត្តព្រៃវែង ៤ / មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង

ការផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ

ការផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ

ព្រឹកថ្ងៃចន្ទ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាប្រជុំ ២០២៦ នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នួន សុធិមន្ត ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីសាលា និងលោកគ្រូ អ្នកគ្រូអញ្ជើញមកពីមន្ទីរពេទ្យ សរុបចំនួន ៤៦រូប ស្រីចំនួន ២០រូប ។