
នៅព្រឹកថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពងចាមបានអញ្ជើញជាធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល “គ្រូកម្មសិក្សាគ្លីនិកមន្ទីរពេទ្យសម្រាប់ផ្នែកគិលានុបដ្ឋាក” ដែលរៀបចំដោយសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម ក្រោមជំនួយឧបត្ថម្ភគាំទ្រពីគម្រោង SPESHP នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួម លោកវេជ្ជ.អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ផងដែរ។ គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ និងមានសិក្ខាកាមសរុប ១៦នាក់ ដែលអញ្ជើញមកពី ៦មន្ទីរពេទ្យក្នុងភូមិភាគកំពង់ចាម។










ពិធីបើកវគ្គបណ្តុះបណ្តាល “គ្រូកម្មសិក្សាគ្លីនិកមន្ទីរពេទ្យសម្រាប់ផ្នែកគិលានុបដ្ឋាក”
