
ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាបានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនិស្សិតដែលទើបប្រឡងជាប់ថ្នាក់ជាតិថ្នាក់ឆ្នាំទី១បរិញ្ញាបត្ររង គិលានុបដ្ឋាក បរិញ្ញាបត្ររងឆ្មប និងថ្នាក់បរិញ្ញាបត្ររងទន្តគិលានុបដ្ឋាកសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី នាយករង លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះ លោក លោកស្រីជាគ្រូបណ្តុះបណ្តាលគ្រប់ផ្នែក អាណាព្យាបាលនិស្សិត និងនិស្សិតថ្មីទាំងអស់ ។


ក្នុងពិធីសំណេះសំណាលនេះ លោកសាស្ត្រាចារ្យ នាយកបានមានប្រសាសន៍ផ្តាំផ្ញើដល់និស្សិតទាំង៣ជំនាញ ដែលបានប្រឡងជាប់ជ្រើសរើសចូលសិក្សាក្នុងឆ្នាំសិក្សា២០២៤-២០២៥ នៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាមដែលមានដូចខាងក្រោម ៖
១/ តម្លៃនៃសន្តិភាព និងសូមអោយនិស្សិតទាំងអស់ចូលរួមរាល់សកម្មភាពនានាដូចជាការងារមនុស្សធម៌ ការងារសង្គម ជាពិសេស ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការសិក្សាលើជំនាញនិមួយៗអោយបានច្បាស់លាស់ដើម្បីរួមចំណែកដល់សង្គមជាតិ។
២/ ត្រូវពង្រឹងគុណភាពនៃការបណ្តុះបណ្តាលជាពិសេសគ្រូ សាលានិងគ្រូកម្មសិក្សាគ្លីនីក អោយស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១បស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមប្រមុខដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
៣/ ក្រោមការយកចិត្តទុកដាក់ និងណែនាំ ចង្អុលបង្ហាញប្រកបដោយភាពឆ្លៀសវៃរបស់ឯកឧត្តមសាស្ត្រា ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមរយៈការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្ត ជាប្រចាំសប្តាហ៏ ។
៤/ ផ្អែកលើកម្មវិធីសិក្សាថ្មីផ្អែកលើសមត្ថភាព
៥/ ធ្វើការណែនាំកម្មវិធីសិក្សាមុននឹងចាប់ផ្តើមការសិក្សា ។
(របាយការណ៏និងខ្លឹមសារ លម្អិតមាននៅការិយាល័យរដ្ឋបាល)
















