ខេត្តសៀមរាប៖ នៅរសៀលថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត មាន ឈីវុន ទីប្រឹក្សាក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងពង្រឹងប្រពន្ធ័អប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពីធីបិទសិក្ខាសាលា។

ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានឡើងបូកសរុបរបាយការណ៍លទ្ធផលដែលទទួលពីសិក្ខាសាលារយៈពេល ៣ថ្ងៃ ជូនគណៈអធិបតី និងអង្គសិក្ខាសាលាទាំងមូលជូនជ្រាប។

ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត មាន ឈីវុន បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសិក្ខាសាលានេះ និងយល់ឃើញថាសិក្ខាសាលានេះពិតជាឆ្លុះបញ្ចាំងឱ្យឃើញពីសកម្មភាពដែលសាលាអនុវត្តបាន សកម្មភាពដែលត្រូវបន្ត និងសកម្មភាពមិនទាន់អនុវត្តបាន ដើម្បីឆ្លើយតបនឹងផែនការយុទ្ធសាស្រ្ត៥ឆ្នាំរបស់សាលា ពិសេសការនាំធាតុចូលតាមរយៈកិច្ចពិភាក្សាក្រុមរបស់ថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តទាំង៥ និងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងគ្រូកម្មសិក្សាមន្ទីរពេទ្យ ទាំង១៦ ដែលជាកត្តាជំរុញឱ្យការអនុវត្តផែនការយុទ្ធសាស្រ្តរបស់សាលាកាន់តែឈានទៅរកភាពជោគជ័យ។

ជាកិច្ចបញ្ចប់ ឯកឧត្តមវេជ្ជបណ្ឌិត មាន ឈីវុន បានជូនពរដល់ថ្នាក់ដឹកនាំ និងសិក្ខាសាលាទាំងមូលឱ្យជួបប្រទះតែពុទ្ធពរ បួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងសម្រេចរាល់កិច្ចការថ្មីៗ និងប្រកាសបិទសិក្ខាសាលា។ គួរបញ្ជាក់ផងដែរ សិក្ខាសាលាក៏មានការ ចែកលិខិតបញ្ជាក់ការចូលរួម ដល់អង្គសិក្ខាសាលាទាំងមូលផងដែរ។

កម្មវិធីបិទសិក្ខាសាលា ស្តីពីការពិនិត្យមើលលទ្ធផល៣ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០២៣-២០២៧)

Leave a Reply

Your email address will not be published. Required fields are marked *