

ថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករាឆ្នាំ២០២៦ រហូតដល់ ថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីធានាបាននូវការបណ្តុះបណ្តាលប្រកបដោយសមត្ថភាព និងភាពជឿជាក់ ផ្នែកបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររង ឆ្មបនៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាមបានរៀបចំបង្ហាត់ការអនុវត្តក្នុងបន្ទប់បង្ហាញត្រាប់សម្រាប់ត្រៀមប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងលើកទី១ របស់និស្សិតជំនាន់ទី១៥ ដែលមានចំនួនសរុបចំនួន ១០០ នាក់ សម្រាប់វគ្គទី១ បែងចែកចេញជា ៦ក្រុម ដែលមានរយៈពេល៣ថ្ងៃ/១ក្រុម ទៅតាមស្ថានីយ៍ទាំង៦រួមមាន ៖
១. ស្ថានីយ៍ទី១ ៖ ការលាងដៃ ពាក់ស្រោមដៃស្តេរីល និងដោះស្រោមដៃ ។
២. ស្ថានីយ៍ទី២ ៖ ការថែទាំវេជ្ជសាស្រ្ត
a. ការបញ្ចូលសេរ៉ូមតាមសរសៃវ៉ែន ។
b. ការបញ្ចូលឈាមតាមសរសៃវ៉ែន។
c. ការចាក់ថ្នាំតាមសាច់ដុំ ។
d. ការចាក់ថ្នាំសើស្បែក ។
e. ការដាក់សុងហ្វូឡីអ្នកជំងឺជាស្រ្តី (ការដាក់សុងនោមស្រ្តី) ។
f. បូមស្លេសនៅបំពង់កតាមច្រមុះ ។
៣. ស្ថានីយ៍ទី៣៖ ការថែទាំផ្ទៃពោះមុនសម្រាល ។
៤. ស្ថានីយ៍ទី៤ ៖ ការសម្រាលកូនធម្មតាដំណាក់កាលទី២ ទី៣ ។
៥. ស្ថានីយ៍ទី៥ ៖ ការថែទាំទារកទើបកើត
a. ការពិនិត្យទារកទើបកើត ។
b. ការសង្រ្គោះទារកទើបកើត ។
c. ការងូតទឹកឱ្យទារក ។
៦. ស្ថានីយ៍ទី៦ ៖ ការថែទាំស្រ្តីក្រោយសម្រាល
a. ការថែទាំស្រ្តីក្រោយសម្រាលអំឡុងសេវាសុខាភិបាល ។
b. ការថែទាំស្រ្តី ៦សប្តាហ៍ក្រោយសម្រាល។













