
ថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោកស្រី ស៊ឹម អេង ប្រធានការិយាល័យបច្ចេកទេសលោកស្រី ឡុង សេរីរត្នន៍ អនុប្រធានផ្នែកបណ្តុះបណ្តាលគិលានុបដ្ឋាក និងលោកស្រី ឌាប សុភី បានចុះវាយតម្លៃនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាកឆ្នាំទី៣ ជំនាន់ទី២៧ និងបានបង្រៀនផ្ទាល់នៅគ្រឹះស្ថានសម្ព័ន្ធទ្រទ្រង់កម្មសិក្សាគ្លីនីកនៃមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដោយផ្តោតទៅលើទម្រង់ការដែលជាតម្រូវការគ្លីនិកមានដូចជា:
១- ការបែងចែកអ្នកជំងឺ
២- របៀបទប់ស្កាត់ការហូរឈាមខាងក្រៅ ៣- ការសង្គ្រោះការបាក់ឆ្អឹង






វាយតម្លៃនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាកឆ្នាំទី៣ ជំនាន់ទី២៧
