
សកម្មភាពនិស្សិតចុះកម្មសិក្សានៅមន្ទីពេទ្យកុមារអង្គរសៀមរាប ៖
១- និស្សិតត្រូវធ្វើការប្រឡងមុនវគ្គសិក្សាដោយទទួលបានពិន្ទុពី ៣៣% ទៅ ៧៤% និងការប្រឡងក្រោយវគ្គសិក្សាដោយទទួលបានពិន្ទុពី 84% ទៅ ៩៤% ដោយមានភាពរីកចម្រើនពី ១២% ទៅ ៥៩% បើធៀបនឹងលទ្ធផលប្រឡងមុនវគ្គសិក្សា។
២- និស្សិតបានចូលរួមរៀនក្នុងថ្នាក់លើមុខវិជ្ជាមួយចំនួនដូចជា៖ IPC, Child Protection, Compassionate Care, AMR, Nursing Care in Emergency Room, និងជំងឺពងបែក មាត់ និងដៃជើង។
សកម្មភាពនិស្សិតនៅតាមផ្នែកអនុវត្តគ្លីនិក៖
– និស្សិតត្រូវបានបែងចែកជា ៤ ក្រុម និង ៤ផ្នែករួមមាន OPD, IPD, ER/ICU/Neo, និង Surgery ដោយក្រុមនីមួយៗត្រូវធ្វើករណីសិក្សាចំនួន ០៣ ដងស្មើនឹង ១២ ករណីសិក្សាដោយសប្ដាហ៍ទី១ ទទួលបានពិន្ទុលើករណីសិក្សាពី ៨២% ទៅ ៩៣% និងសប្ដាហ៍ទី២ ទទួលបានពិន្ទុលើករណីសិក្សាពី ៩០% ទៅ ៩៥%។
– និស្សិតចូលរួមស្ដាប់របាយការណ៍ថែទាំអ្នកជំងឺ (Nursing Report) ប៉ានប្រមាណលើអ្នកជំងឹ អនុវត្តទម្រង់ការតាមផ្នែកនីមួយៗ និងរៀនពីករណីជំងឺ








