ថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានដឹកនាំការប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងលើកទី១ របស់និស្សិតថ្នាក់បរិញ្ញាបត្ររងឆ្មប ជំនាន់ទី១៥ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដែលមាននិស្សិតសរុបចំនួន ១០០នាក់ ចែកជា១៦ក្រុម ។

– និស្សិតប្រឡងទ្រឹស្ដីមានចំនួន ០២វគ្គ៖

៙ វគ្គទី១ QCM ចំនួន ១០០ សំណួរ រយៈពេល ៩០នាទី

៙ វគ្គទី២ QCM ចំនួន ១០០ សំណួរ រយៈពេល ៩០នាទី

– និស្សិតប្រឡងអនុវត្តមានចំនួន ០៦ស្ថានីយ៍ ( ១៤ទម្រង់ការ)៖

១- ស្ថានីយ៍ទី១ ៖ ការលាងដៃ ពាក់ស្រោមដៃស្តេរីល និងដោះស្រោមដៃ

២- ស្ថានីយ៍ទី ៖ ការថែទាំវេជ្ជសាស្រ្ត

៣- ស្ថានីយ៍ទី ៖ ការថែទាំមុនសម្រាល

៤- ស្ថានីយ៍ទី ៖ បច្ចេកទេសសម្រាលកូន

៥- ស្ថានីយ៍ទី ៖ ការថែទាំទារកទើបនឹងកើត ៦- ស្ថានីយ៍ទី ៖ ការថែទាំស្រ្តីក្រោយពេលសម្រាល

ការប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងលើកទី១ របស់និស្សិតថ្នាក់បរិញ្ញាបត្ររងឆ្មប ជំនាន់ទី១៥

Leave a Reply

Your email address will not be published. Required fields are marked *