នៅរសៀល ថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការបង្កើត Test Blueprint និងកម្រងសំណួរសម្រាប់ប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងរបស់និស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាកឱ្យស្របតាមកម្មវិធីសិក្សាផ្អែកលើសមត្ថភាព។ គួរបញ្ជាក់ដែរថា កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅ និងសម្រេចបានតាមកម្មវិធីដែលបានគ្រោងទុក និងមានការចូលរួមពី លោក លោកស្រីសាស្រ្តាចារ្យ សាស្រ្តាចារ្យជំនួយ វេជ្ជបណ្ឌិត និងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានបង្រៀននិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាកតាំងពីឆ្នាំទី១ ដល់ឆ្នាំទី៣

កិច្ចប្រជុំពិភាក្សាស្តីពីការបង្កើត Test Blueprint និងកម្រងសំណួរសម្រាប់ប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងរបស់និស្សិតបរិញ្ញាបត្ររង

Leave a Reply

Your email address will not be published. Required fields are marked *