
ឯកឧត្តម អ៊ុន ចាន់ដា ចុះពិនិត្យស្ថានភាពបង្កបង្កើនផល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកចំការលើ កំពង់ចាម៖ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារថ្នាក់ខេត្ត មន្ទីរ-អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យស្ថានភាពបង្កបង្កើនផលជាក់ស្ដែងរបស់បងប្អូនប្រជាកសិករ ដែលកំពុងរស់នៅក្នុងឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។







លោកសាស្រ្តាចារ្យជំនួយប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានអញ្ជើញចុះអមដំណើរឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពបង្កបង្កើនផល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកចំការលើ
