ថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងអបអរសាទរ​ បើកពិធីយុទ្ធនាការប្រយុទ្ធនឹងជំងឺគ្រុនឈាមនៅស្រុកចំការលើខេត្តកំពង់ចាម ។ ជំងឺគ្រុនឈាម គឺជាជំងឺដែលឆ្លងតាមរយៈមូសខ្លា ដែលអាចបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិត ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា​ ឫព្យាបាលមិនបានត្រឹមត្រូវ។ ប្រសិនបើបងប្អូនមានកូនចៅដែលក្តៅខ្លួនចាប់ពី ៣៩ទៅ៤០អង្សាសេ ឡើងទៅចាំបាច់ត្រូវមករកមណ្ឌលសុខភាពឬ មន្ទីរពេទ្យបង្អែកដែលនៅជិតទីកន្លែងរបស់បងប្អូន ។

លោកសាស្រ្តាចារ្យជំ.ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម  បានអញ្ជើញចុះអមដំណើរឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បីចូលរួមអបអរសាទរក្នុងពិធីបើកយុទ្ធនាការប្រយុទ្ធនឹងជំងឺគ្រុនឈាមនៅស្រុកចំការលើខេត្តកំពង់ចាម

Leave a Reply

Your email address will not be published. Required fields are marked *