
ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានអញ្ជើញជាធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល “គ្រូកម្មសិក្សាមន្ទីរពេទ្យផ្នែកឆ្មប(Midwives Preceptor Training Course)” ដែលរៀបចំដោយសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម ក្រោមជំនួយឧបត្ថម្ភគាំទ្រពីគម្រោង SPESHP នៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម។
ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី បានកោតសរសើរដល់ការិយាល័យបច្ចេកទេស និងផ្នែកបណ្តុះបណ្តាលឆ្មប ដែលបានបង្កើតវគ្គបណ្តុះបណ្តាលនេះឡើង ស្របតាមតម្រូវការចាំបាច់របស់សាលា ព្រមទាំងសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ និងយកចំណេះដឹង ជំនាញដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលនេះ យកទៅបង្ហាត់បង្រៀន និងវាយតម្លៃនិស្សិតអំឡុងពេលចុះកម្មសិក្សាគ្លីនិកប្រកបដោយតម្លាភាព ដើម្បីរួមគ្នាក្នុងការអភិវឌ្ឍមូលធនមនុស្សស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល។ បញ្ជាក់ ៖ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ និងមានសិក្ខាកាមសរុប ២៥នាក់ ដែលអញ្ជើញមកពីមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពក្នុងភូមិភាគកំពង់ចាម។









