នាព្រឹកថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំថ្មី នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានរៀបចំពិធីសំណេះសំណាលជាមួយនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាក ឆ្នាំទី៣ ជំនាន់ទី២៧ ដែលត្រៀមប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុង ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីនាយករង ប្រធាន និងអនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក ការិយាល័យបច្ចេកទេស ប្រធាន និងអនុប្រធានផ្នែកបណ្តុះបណ្តាលទាំង៣ និងនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាក ឆ្នាំទី៣ ជំនាន់ទី២៧ សរុបចំនួន ១៩១នាក់ ក្នុងនោះនិស្សិតស្រីចំនួន ១៤៩នាក់។ ក្នុងឱកាសនេះ លោកសាស្រ្ដាចារ្យជំនួយ បានផ្តល់អនុសាសន៍ និងចែករំលែកបទពិសោធន៍ ព្រមទាំងណែនាំដល់និស្សិតឱ្យខិតខំប្រឹងប្រែងរៀនសូត្រ
ពិធីសំណេះសំណាលជាមួយនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាក ឆ្នាំទី៣ ជំនាន់ទី២៧ ត្រៀមប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុង ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម










