ពិធីបើកសិក្ខាសាលាស្តីពី”ការពង្រឹងការគ្រប់គ្រង ការបង្រៀន និងវាយតម្លៃការធ្វើកម្មសិក្សារបស់និស្សិតនៅគ្រឹះស្ថានសម្ព័នទ្រទ្រង់កម្មសិក្សាគ្លីនិក”

ពិធីបើកសិក្ខាសាលាស្តីពី”ការពង្រឹងការគ្រប់គ្រង ការបង្រៀន និងវាយតម្លៃការធ្វើកម្មសិក្សារបស់និស្សិតនៅគ្រឹះស្ថានសម្ព័នទ្រទ្រង់កម្មសិក្សាគ្លីនិក”

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងទី២៧ ខែមេសា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានអញ្ជើញជាធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី”ការពង្រឹងការគ្រប់គ្រង ការបង្រៀន និងវាយតម្លៃការធ្វើកម្មសិក្សារបស់និស្សិតនៅគ្រឹះស្ថានសម្ព័នទ្រទ្រង់កម្មសិក្សាគ្លីនិករបស់សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម”។ សិក្ខាសាលានេះមានគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍នៃកាគ្រប់គ្រង ការបង្រៀន ការវាយតម្លៃ និងពិភាក្សាពីបញ្ហាប្រឈមនៃការធ្វើកម្មសិក្សារបស់និស្សិត ដើម្បីពង្រឹងបន្ថែមដល់គុណភាពនៃការបណ្តុះបណ្តាល រួមនឹងផ្សព្វផ្សាយព័ត៌មានថ្មីៗរបស់ក្រសួងសុខាភិបាលទាក់ទងនឹងការបណ្តុះបណ្តាល។ ក្នុងឱកាសពិធីបើកសិក្ខាសាលានេះ លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងគ្រូកម្មសិក្សាទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងសិក្ខាសាលាដ៏មានអត្ថន័យនេះ ព្រមទាំងផ្តាំផ្ញើដល់អង្គសិក្ខាសាលាទាំងមូលចូលរួមក្នុងការបញ្ចេញមតិយោបល់ ពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកទាក់ទងនឹងការគ្រប់គ្រង ការបង្ហាត់បង្រៀន និងការវាយតម្លៃនិស្សិត ពិសេសបញ្ហាដែលជួបប្រទះកន្លងមកទាក់ទងនឹងការធ្វើកម្មសិក្សានិស្សិត ដើម្បីរកដំណោះស្រាយ និងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សសុខាភិបាលនៅប្រទេសកម្ពុជា។ សិក្ខាសាលានេះមានរយៈពេល

កិច្ចប្រជុំពិភាក្សាស្តីពីការបង្កើត Test Blueprint និងកម្រងសំណួរសម្រាប់ប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងរបស់និស្សិតបរិញ្ញាបត្ររង

កិច្ចប្រជុំពិភាក្សាស្តីពីការបង្កើត Test Blueprint និងកម្រងសំណួរសម្រាប់ប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងរបស់និស្សិតបរិញ្ញាបត្ររង

នៅរសៀល ថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការបង្កើត Test Blueprint និងកម្រងសំណួរសម្រាប់ប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងរបស់និស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាកឱ្យស្របតាមកម្មវិធីសិក្សាផ្អែកលើសមត្ថភាព។ គួរបញ្ជាក់ដែរថា កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅ និងសម្រេចបានតាមកម្មវិធីដែលបានគ្រោងទុក និងមានការចូលរួមពី លោក លោកស្រីសាស្រ្តាចារ្យ សាស្រ្តាចារ្យជំនួយ វេជ្ជបណ្ឌិត និងលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានបង្រៀននិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាកតាំងពីឆ្នាំទី១ ដល់ឆ្នាំទី៣

ការប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងលើកទី១ របស់និស្សិតថ្នាក់បរិញ្ញាបត្ររងឆ្មប ជំនាន់ទី១៥

ការប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងលើកទី១ របស់និស្សិតថ្នាក់បរិញ្ញាបត្ររងឆ្មប ជំនាន់ទី១៥

ថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានដឹកនាំការប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងលើកទី១ របស់និស្សិតថ្នាក់បរិញ្ញាបត្ររងឆ្មប ជំនាន់ទី១៥ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដែលមាននិស្សិតសរុបចំនួន ១០០នាក់ ចែកជា១៦ក្រុម ។ – និស្សិតប្រឡងទ្រឹស្ដីមានចំនួន ០២វគ្គ៖ ៙ វគ្គទី១ QCM ចំនួន ១០០ សំណួរ រយៈពេល ៩០នាទី ៙ វគ្គទី២ QCM ចំនួន

សកម្មភាពអនុស្សាវរីយ៏និស្សិតបរិញ្ញាបត្ររងឆ្មប ជំនាន់ទី១៥

សកម្មភាពអនុស្សាវរីយ៏និស្សិតបរិញ្ញាបត្ររងឆ្មប ជំនាន់ទី១៥

កម្រងសកម្មភាពអនុស្សាវរីយ៏និស្សិតបរិញ្ញាបត្ររងឆ្មប ជំនាន់ទី១៥ ( ឆ្នាំសិក្សា២០២៤ដល់២០២៦ )ដែលត្រូវបានប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងនៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម ដែលជានិស្សិតចុងក្រោយនៃកម្មវិធីសិក្សាចាស់ (Content base )

និស្សិតចុះកម្មសិក្សានៅមន្ទីពេទ្យកុមារអង្គរសៀមរាប

និស្សិតចុះកម្មសិក្សានៅមន្ទីពេទ្យកុមារអង្គរសៀមរាប

សកម្មភាពនិស្សិតចុះកម្មសិក្សានៅមន្ទីពេទ្យកុមារអង្គរសៀមរាប ៖ ១- និស្សិតត្រូវធ្វើការប្រឡងមុនវគ្គសិក្សាដោយទទួលបានពិន្ទុពី ៣៣% ទៅ ៧៤% និងការប្រឡងក្រោយវគ្គសិក្សាដោយទទួលបានពិន្ទុពី 84% ទៅ ៩៤% ដោយមានភាពរីកចម្រើនពី ១២% ទៅ ៥៩% បើធៀបនឹងលទ្ធផលប្រឡងមុនវគ្គសិក្សា។ ២- និស្សិតបានចូលរួមរៀនក្នុងថ្នាក់លើមុខវិជ្ជាមួយចំនួនដូចជា៖ IPC, Child Protection, Compassionate Care, AMR, Nursing Care in Emergency Room, និងជំងឺពងបែក មាត់ និងដៃជើង។ សកម្មភាពនិស្សិតនៅតាមផ្នែកអនុវត្តគ្លីនិក៖ – និស្សិតត្រូវបានបែងចែកជា ៤ ក្រុម និង ៤ផ្នែករួមមាន OPD,

វាយតម្លៃនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាកឆ្នាំទី៣ ជំនាន់ទី២៧

វាយតម្លៃនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាកឆ្នាំទី៣ ជំនាន់ទី២៧

ថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោកស្រី ស៊ឹម អេង ប្រធានការិយាល័យបច្ចេកទេសលោកស្រី ឡុង សេរីរត្នន៍ អនុប្រធានផ្នែកបណ្តុះបណ្តាលគិលានុបដ្ឋាក និងលោកស្រី ឌាប សុភី បានចុះវាយតម្លៃនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាកឆ្នាំទី៣ ជំនាន់ទី២៧ និងបានបង្រៀនផ្ទាល់នៅគ្រឹះស្ថានសម្ព័ន្ធទ្រទ្រង់កម្មសិក្សាគ្លីនីកនៃមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដោយផ្តោតទៅលើទម្រង់ការដែលជាតម្រូវការគ្លីនិកមានដូចជា: ១- ការបែងចែកអ្នកជំងឺ ២- របៀបទប់ស្កាត់ការហូរឈាមខាងក្រៅ ៣- ការសង្គ្រោះការបាក់ឆ្អឹង

រៀបចំបង្ហាត់ការអនុវត្តក្នុងបន្ទប់បង្ហាញត្រាប់សម្រាប់ត្រៀមប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងលើកទី១ របស់និស្សិតជំនាន់ទី១៥

រៀបចំបង្ហាត់ការអនុវត្តក្នុងបន្ទប់បង្ហាញត្រាប់សម្រាប់ត្រៀមប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងលើកទី១ របស់និស្សិតជំនាន់ទី១៥

ថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករាឆ្នាំ២០២៦ រហូតដល់ ថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីធានាបាននូវការបណ្តុះបណ្តាលប្រកបដោយសមត្ថភាព និងភាពជឿជាក់ ផ្នែកបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររង ឆ្មបនៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាមបានរៀបចំបង្ហាត់ការអនុវត្តក្នុងបន្ទប់បង្ហាញត្រាប់សម្រាប់ត្រៀមប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងលើកទី១ របស់និស្សិតជំនាន់ទី១៥ ដែលមានចំនួនសរុបចំនួន ១០០ នាក់ សម្រាប់វគ្គទី១ បែងចែកចេញជា ៦ក្រុម ដែលមានរយៈពេល៣ថ្ងៃ/១ក្រុម ទៅតាមស្ថានីយ៍ទាំង៦រួមមាន ៖ ១. ស្ថានីយ៍ទី១ ៖ ការលាងដៃ ពាក់ស្រោមដៃស្តេរីល និងដោះស្រោមដៃ

កម្មវិធីបិទសិក្ខាសាលា ស្តីពីការពិនិត្យមើលលទ្ធផល៣ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០២៣-២០២៧)

កម្មវិធីបិទសិក្ខាសាលា ស្តីពីការពិនិត្យមើលលទ្ធផល៣ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០២៣-២០២៧)

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត មាន ឈីវុន ទីប្រឹក្សាក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងពង្រឹងប្រពន្ធ័អប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពីធីបិទសិក្ខាសាលា។ ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានឡើងបូកសរុបរបាយការណ៍លទ្ធផលដែលទទួលពីសិក្ខាសាលារយៈពេល ៣ថ្ងៃ ជូនគណៈអធិបតី និងអង្គសិក្ខាសាលាទាំងមូលជូនជ្រាប។ ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត មាន ឈីវុន បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសិក្ខាសាលានេះ និងយល់ឃើញថាសិក្ខាសាលានេះពិតជាឆ្លុះបញ្ចាំងឱ្យឃើញពីសកម្មភាពដែលសាលាអនុវត្តបាន សកម្មភាពដែលត្រូវបន្ត និងសកម្មភាពមិនទាន់អនុវត្តបាន

ការចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលជាមួយមន្ទីរពេទ្យកុមារអង្គរ សៀមរាប

ការចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលជាមួយមន្ទីរពេទ្យកុមារអង្គរ សៀមរាប

ថ្ងៃព្រហស្បតិ៍៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យកុមារ ខេត្តសៀមរាប ៖ លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះជួបពិភាក្សាជាមួយលោកសាស្រ្តាចារ្យ ងួន ច័ន្ទភក្ត្រា ប្រធានអង្គការមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ស្តីពីការចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល មុនពេលបម្រើការងារ និងបញ្ជូននិស្សិតចុះធ្វើកម្មសិក្សា ថ្នាក់បរិញ្ញបត្ររងគិលានុបដ្ឋាក បរិញ្ញាបត្ររងឆ្មប និងបរិញ្ញាបត្ររងទន្តគិលានុបដ្ឋាក ដើម្បីបង្កើននូវជំនាញថែទាំជម្ងឺប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ស្របតាមផែនការយុទ្ធសាស្ត្ររបស់សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម ។ បន្ទាប់ពីការពិភាក្សា លោកសាស្ត្រាចារ្យប្រធានមន្ទីរពេទ្យកុមារអង្គរ សៀមរាប បានគូសបញ្ជាក់ពីលទ្ធភាពនៃការទទួួលនិស្សិត ផ្នែកបរិញ្ញាបត្ររងគិលានុបដ្ឋាកទាំងអស់ ប៉ុន្តែនិស្សិតបរិញ្ញាបត្ររងឆ្មប និងទន្តគិលានុបដ្ឋាក អាចទទួលបានក្នុងចំនួនកំណត់អាស្រ័យលើការតម្រូវគ្លីនិក និងចំនួនគ្រែអ្នកជំងឺ

ការសិក្សាស្រាវជ្រាវស្តីពី”ការវិភាគពីទីផ្សារការងារសម្រាប់ធនធានមនុស្សសុខាភិបាល នៅប្រទេសកម្ពុជា”

ការសិក្សាស្រាវជ្រាវស្តីពី”ការវិភាគពីទីផ្សារការងារសម្រាប់ធនធានមនុស្សសុខាភិបាល នៅប្រទេសកម្ពុជា”

ថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាបានដឹកនាំទទួលបដិសណ្ឋារកិច្ចជាមួយក្រុមការងាររបស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ចុះប្រមូលទិន្នន័យសម្រាប់ការសិក្សាស្រាវជ្រាវស្តីពី”ការវិភាគពីទីផ្សារការងារសម្រាប់ធនធានមនុស្សសុខាភិបាល នៅប្រទេសកម្ពុជា” ដែលដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ។