នៅព្រឹកថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៩ ត្រូវនឹងទី១ ខែធ្នូ ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារសម្រាប់ខែធ្នូ ឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមបង្ហាញពីសកម្មភាពការងារដែលសម្រេចបាន សកម្មភាពការងារមិនទាន់សម្រេចបាន រួមនឹងបញ្ហាប្រឈមនានាក្នុងការអនុវត្ត និងដំណោះស្រាយ តាមបណ្តាលការិយាល័យ និងផ្នែកបណ្តុះបណ្តាលទាំងបីចំណុះឱ្យការិយាល័យបច្ចេកទេស។ ក្នុងនោះបន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុប លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានកោតសរសើរ និងផ្តល់អនុសាសន៍ល្អៗ ជាច្រើន ដើម្បីជំរុញឱ្យការអនុវត្តសកម្មភាពកាន់តែល្អប្រសើរ និងសម្រេចតាមផែនការដែលកំណត់។ លើសពីនេះ ក៏មានការដាក់ចេញនូវផែនការដល់បណ្តាលការិយាល័យ និងផ្នែកបណ្តុះបណ្តាលសម្រាប់អនុវត្តសម្រាប់ខែធ្នូ និងឆ្នាំ២០២៦ ដូចជា៖ ១. ការតំរង់ទិសដល់គ្រូបង្រៀនសម្រាប់កម្មវិធីសិក្សាថ្មី
កិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារសម្រាប់ខែធ្នូ ឆ្នាំ២០២៥




