ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងទី២៧ ខែមេសា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានអញ្ជើញជាធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី”ការពង្រឹងការគ្រប់គ្រង ការបង្រៀន និងវាយតម្លៃការធ្វើកម្មសិក្សារបស់និស្សិតនៅគ្រឹះស្ថានសម្ព័នទ្រទ្រង់កម្មសិក្សាគ្លីនិករបស់សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម”។ សិក្ខាសាលានេះមានគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍នៃកាគ្រប់គ្រង ការបង្រៀន ការវាយតម្លៃ និងពិភាក្សាពីបញ្ហាប្រឈមនៃការធ្វើកម្មសិក្សារបស់និស្សិត ដើម្បីពង្រឹងបន្ថែមដល់គុណភាពនៃការបណ្តុះបណ្តាល រួមនឹងផ្សព្វផ្សាយព័ត៌មានថ្មីៗរបស់ក្រសួងសុខាភិបាលទាក់ទងនឹងការបណ្តុះបណ្តាល។ ក្នុងឱកាសពិធីបើកសិក្ខាសាលានេះ លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងគ្រូកម្មសិក្សាទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងសិក្ខាសាលាដ៏មានអត្ថន័យនេះ ព្រមទាំងផ្តាំផ្ញើដល់អង្គសិក្ខាសាលាទាំងមូលចូលរួមក្នុងការបញ្ចេញមតិយោបល់ ពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកទាក់ទងនឹងការគ្រប់គ្រង ការបង្ហាត់បង្រៀន និងការវាយតម្លៃនិស្សិត ពិសេសបញ្ហាដែលជួបប្រទះកន្លងមកទាក់ទងនឹងការធ្វើកម្មសិក្សានិស្សិត ដើម្បីរកដំណោះស្រាយ និងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សសុខាភិបាលនៅប្រទេសកម្ពុជា។ សិក្ខាសាលានេះមានរយៈពេល
ពិធីបើកសិក្ខាសាលាស្តីពី”ការពង្រឹងការគ្រប់គ្រង ការបង្រៀន និងវាយតម្លៃការធ្វើកម្មសិក្សារបស់និស្សិតនៅគ្រឹះស្ថានសម្ព័នទ្រទ្រង់កម្មសិក្សាគ្លីនិក”










