ពិធីបើកវគ្គបណ្តុះបណ្តាល “គ្រូកម្មសិក្សាគ្លីនិកមន្ទីរពេទ្យសម្រាប់ផ្នែកគិលានុបដ្ឋាក”

ពិធីបើកវគ្គបណ្តុះបណ្តាល “គ្រូកម្មសិក្សាគ្លីនិកមន្ទីរពេទ្យសម្រាប់ផ្នែកគិលានុបដ្ឋាក”

នៅព្រឹកថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពងចាមបានអញ្ជើញជាធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល “គ្រូកម្មសិក្សាគ្លីនិកមន្ទីរពេទ្យសម្រាប់ផ្នែកគិលានុបដ្ឋាក” ដែលរៀបចំដោយសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម ក្រោមជំនួយឧបត្ថម្ភគាំទ្រពីគម្រោង SPESHP នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួម លោកវេជ្ជ.អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ផងដែរ។ គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ និងមានសិក្ខាកាមសរុប ១៦នាក់ ដែលអញ្ជើញមកពី ៦មន្ទីរពេទ្យក្នុងភូមិភាគកំពង់ចាម។

កិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារសម្រាប់ខែធ្នូ ឆ្នាំ២០២៥

កិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារសម្រាប់ខែធ្នូ ឆ្នាំ២០២៥

នៅព្រឹកថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៩ ត្រូវនឹងទី១ ខែធ្នូ ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារសម្រាប់ខែធ្នូ ឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមបង្ហាញពីសកម្មភាពការងារដែលសម្រេចបាន សកម្មភាពការងារមិនទាន់សម្រេចបាន រួមនឹងបញ្ហាប្រឈមនានាក្នុងការអនុវត្ត និងដំណោះស្រាយ តាមបណ្តាលការិយាល័យ និងផ្នែកបណ្តុះបណ្តាលទាំងបីចំណុះឱ្យការិយាល័យបច្ចេកទេស។ ក្នុងនោះបន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុប លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានកោតសរសើរ និងផ្តល់អនុសាសន៍ល្អៗ ជាច្រើន ដើម្បីជំរុញឱ្យការអនុវត្តសកម្មភាពកាន់តែល្អប្រសើរ និងសម្រេចតាមផែនការដែលកំណត់។ លើសពីនេះ ក៏មានការដាក់ចេញនូវផែនការដល់បណ្តាលការិយាល័យ និងផ្នែកបណ្តុះបណ្តាលសម្រាប់អនុវត្តសម្រាប់ខែធ្នូ និងឆ្នាំ២០២៦ ដូចជា៖ ១. ការតំរង់ទិសដល់គ្រូបង្រៀនសម្រាប់កម្មវិធីសិក្សាថ្មី

សិក្ខាសាលាស្តីពីការពិនិត្យមើលលទ្ធផល៣ឆ្នាំនៃការអនុវត្តផែនការយុទ្ធសាស្រ្តឆ្នាំ ២០២៣-២០២៧

សិក្ខាសាលាស្តីពីការពិនិត្យមើលលទ្ធផល៣ឆ្នាំនៃការអនុវត្តផែនការយុទ្ធសាស្រ្តឆ្នាំ ២០២៣-២០២៧

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃពុធ ១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៩ ត្រូវនឹងទី៨ ខែតុលា ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាលបានអញ្ជើញជាធិបតីភាពក្នុងពិធីបើកសិក្ខាសាលា។ លោកសាស្រ្តចារ្យជំនួយ ប៉ែន ម៉ារឌី បានលើកឡើងពីសារៈសំខាន់នៃសិក្ខាសាលា ដើម្បីពិនិត្យរួមគ្នា លើការអនុវត្តផែនការយុទ្ធសាស្រ្ត៣ឆ្នាំរបស់សាលា និងសង្ឃឹមយ៉ាងមុតមាំថា អង្គសិក្ខាសាលាទាំងមូលនឹងផ្តល់ធាតុចូលដើម្បីបំពេញបន្ថែម ដែលអាចឈានដល់ការសម្រេចតាមផែនការរំពឹងទុក។ គួរបញ្ជាក់ដែរថា សិក្ខាសាលានេះប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃពុធ ១រោច ដល់ថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩

ពិធីសំណេះសំណាលជាមួយ អាណាព្យាបាលនិស្សិត និងនិស្សិតថ្នាក់ឆ្នាំទី១ ឆ្នាំសិក្សា២០២៥-២០២៦

ពិធីសំណេះសំណាលជាមួយ អាណាព្យាបាលនិស្សិត និងនិស្សិតថ្នាក់ឆ្នាំទី១ ឆ្នាំសិក្សា២០២៥-២០២៦

ថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាមបានសំណេះសំណាលជាមួយ អាណាព្យាបាលនិស្សិត និងនិស្សិតថ្នាក់ឆ្នាំទី១ ផ្នែកបរិញ្ញាបត្ររង គិលានុបដ្ឋាក បរិញ្ញាបត្ររងឆ្មប និងបរិញ្ញាបត្ររង ទន្តគិលានុបដ្ឋាក ដែលទើបប្រឡងជាប់ថ្នាក់ជាតិសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ។

ពិធីសំណេះសំណាលជាមួយនិស្សិតដែលទើបប្រឡងជាប់ថ្នាក់ជាតិថ្នាក់ឆ្នាំទី១បរិញ្ញាបត្ររង គិលានុបដ្ឋាក បរិញ្ញាបត្ររងឆ្មប និងថ្នាក់បរិញ្ញាបត្ររងទន្តគិលានុបដ្ឋាកសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ពិធីសំណេះសំណាលជាមួយនិស្សិតដែលទើបប្រឡងជាប់ថ្នាក់ជាតិថ្នាក់ឆ្នាំទី១បរិញ្ញាបត្ររង គិលានុបដ្ឋាក បរិញ្ញាបត្ររងឆ្មប និងថ្នាក់បរិញ្ញាបត្ររងទន្តគិលានុបដ្ឋាកសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាបានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនិស្សិតដែលទើបប្រឡងជាប់ថ្នាក់ជាតិថ្នាក់ឆ្នាំទី១បរិញ្ញាបត្ររង គិលានុបដ្ឋាក បរិញ្ញាបត្ររងឆ្មប និងថ្នាក់បរិញ្ញាបត្ររងទន្តគិលានុបដ្ឋាកសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី នាយករង លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះ លោក លោកស្រីជាគ្រូបណ្តុះបណ្តាលគ្រប់ផ្នែក អាណាព្យាបាលនិស្សិត និងនិស្សិតថ្មីទាំងអស់ ។ ក្នុងពិធីសំណេះសំណាលនេះ លោកសាស្ត្រាចារ្យ នាយកបានមានប្រសាសន៍ផ្តាំផ្ញើដល់និស្សិតទាំង៣ជំនាញ ដែលបានប្រឡងជាប់ជ្រើសរើសចូលសិក្សាក្នុងឆ្នាំសិក្សា២០២៤-២០២៥ នៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាមដែលមានដូចខាងក្រោម ៖ ១/ តម្លៃនៃសន្តិភាព និងសូមអោយនិស្សិតទាំងអស់ចូលរួមរាល់សកម្មភាពនានាដូចជាការងារមនុស្សធម៌ ការងារសង្គម ជាពិសេស