និស្សិតចុះកម្មសិក្សានៅមន្ទីពេទ្យកុមារអង្គរសៀមរាប

និស្សិតចុះកម្មសិក្សានៅមន្ទីពេទ្យកុមារអង្គរសៀមរាប

សកម្មភាពនិស្សិតចុះកម្មសិក្សានៅមន្ទីពេទ្យកុមារអង្គរសៀមរាប ៖ ១- និស្សិតត្រូវធ្វើការប្រឡងមុនវគ្គសិក្សាដោយទទួលបានពិន្ទុពី ៣៣% ទៅ ៧៤% និងការប្រឡងក្រោយវគ្គសិក្សាដោយទទួលបានពិន្ទុពី 84% ទៅ ៩៤% ដោយមានភាពរីកចម្រើនពី ១២% ទៅ ៥៩% បើធៀបនឹងលទ្ធផលប្រឡងមុនវគ្គសិក្សា។ ២- និស្សិតបានចូលរួមរៀនក្នុងថ្នាក់លើមុខវិជ្ជាមួយចំនួនដូចជា៖ IPC, Child Protection, Compassionate Care, AMR, Nursing Care in Emergency Room, និងជំងឺពងបែក មាត់ និងដៃជើង។ សកម្មភាពនិស្សិតនៅតាមផ្នែកអនុវត្តគ្លីនិក៖ – និស្សិតត្រូវបានបែងចែកជា ៤ ក្រុម និង ៤ផ្នែករួមមាន OPD,

វាយតម្លៃនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាកឆ្នាំទី៣ ជំនាន់ទី២៧

វាយតម្លៃនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាកឆ្នាំទី៣ ជំនាន់ទី២៧

ថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោកស្រី ស៊ឹម អេង ប្រធានការិយាល័យបច្ចេកទេសលោកស្រី ឡុង សេរីរត្នន៍ អនុប្រធានផ្នែកបណ្តុះបណ្តាលគិលានុបដ្ឋាក និងលោកស្រី ឌាប សុភី បានចុះវាយតម្លៃនិស្សិតបរិញ្ញាបត្ររងគិលានុបដ្ឋាកឆ្នាំទី៣ ជំនាន់ទី២៧ និងបានបង្រៀនផ្ទាល់នៅគ្រឹះស្ថានសម្ព័ន្ធទ្រទ្រង់កម្មសិក្សាគ្លីនីកនៃមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដោយផ្តោតទៅលើទម្រង់ការដែលជាតម្រូវការគ្លីនិកមានដូចជា: ១- ការបែងចែកអ្នកជំងឺ ២- របៀបទប់ស្កាត់ការហូរឈាមខាងក្រៅ ៣- ការសង្គ្រោះការបាក់ឆ្អឹង

រៀបចំបង្ហាត់ការអនុវត្តក្នុងបន្ទប់បង្ហាញត្រាប់សម្រាប់ត្រៀមប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងលើកទី១ របស់និស្សិតជំនាន់ទី១៥

រៀបចំបង្ហាត់ការអនុវត្តក្នុងបន្ទប់បង្ហាញត្រាប់សម្រាប់ត្រៀមប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងលើកទី១ របស់និស្សិតជំនាន់ទី១៥

ថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករាឆ្នាំ២០២៦ រហូតដល់ ថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីធានាបាននូវការបណ្តុះបណ្តាលប្រកបដោយសមត្ថភាព និងភាពជឿជាក់ ផ្នែកបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររង ឆ្មបនៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាមបានរៀបចំបង្ហាត់ការអនុវត្តក្នុងបន្ទប់បង្ហាញត្រាប់សម្រាប់ត្រៀមប្រឡងបញ្ចប់ការសិក្សាផ្ទៃក្នុងលើកទី១ របស់និស្សិតជំនាន់ទី១៥ ដែលមានចំនួនសរុបចំនួន ១០០ នាក់ សម្រាប់វគ្គទី១ បែងចែកចេញជា ៦ក្រុម ដែលមានរយៈពេល៣ថ្ងៃ/១ក្រុម ទៅតាមស្ថានីយ៍ទាំង៦រួមមាន ៖ ១. ស្ថានីយ៍ទី១ ៖ ការលាងដៃ ពាក់ស្រោមដៃស្តេរីល និងដោះស្រោមដៃ

កម្មវិធីបិទសិក្ខាសាលា ស្តីពីការពិនិត្យមើលលទ្ធផល៣ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០២៣-២០២៧)

កម្មវិធីបិទសិក្ខាសាលា ស្តីពីការពិនិត្យមើលលទ្ធផល៣ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (២០២៣-២០២៧)

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត មាន ឈីវុន ទីប្រឹក្សាក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងពង្រឹងប្រពន្ធ័អប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពីធីបិទសិក្ខាសាលា។ ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានឡើងបូកសរុបរបាយការណ៍លទ្ធផលដែលទទួលពីសិក្ខាសាលារយៈពេល ៣ថ្ងៃ ជូនគណៈអធិបតី និងអង្គសិក្ខាសាលាទាំងមូលជូនជ្រាប។ ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត មាន ឈីវុន បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសិក្ខាសាលានេះ និងយល់ឃើញថាសិក្ខាសាលានេះពិតជាឆ្លុះបញ្ចាំងឱ្យឃើញពីសកម្មភាពដែលសាលាអនុវត្តបាន សកម្មភាពដែលត្រូវបន្ត និងសកម្មភាពមិនទាន់អនុវត្តបាន

ការចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលជាមួយមន្ទីរពេទ្យកុមារអង្គរ សៀមរាប

ការចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលជាមួយមន្ទីរពេទ្យកុមារអង្គរ សៀមរាប

ថ្ងៃព្រហស្បតិ៍៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យកុមារ ខេត្តសៀមរាប ៖ លោកសាស្ត្រាចារ្យជំនួយ ប៉ែន ម៉ារឌី នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះជួបពិភាក្សាជាមួយលោកសាស្រ្តាចារ្យ ងួន ច័ន្ទភក្ត្រា ប្រធានអង្គការមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ស្តីពីការចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល មុនពេលបម្រើការងារ និងបញ្ជូននិស្សិតចុះធ្វើកម្មសិក្សា ថ្នាក់បរិញ្ញបត្ររងគិលានុបដ្ឋាក បរិញ្ញាបត្ររងឆ្មប និងបរិញ្ញាបត្ររងទន្តគិលានុបដ្ឋាក ដើម្បីបង្កើននូវជំនាញថែទាំជម្ងឺប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ស្របតាមផែនការយុទ្ធសាស្ត្ររបស់សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម ។ បន្ទាប់ពីការពិភាក្សា លោកសាស្ត្រាចារ្យប្រធានមន្ទីរពេទ្យកុមារអង្គរ សៀមរាប បានគូសបញ្ជាក់ពីលទ្ធភាពនៃការទទួួលនិស្សិត ផ្នែកបរិញ្ញាបត្ររងគិលានុបដ្ឋាកទាំងអស់ ប៉ុន្តែនិស្សិតបរិញ្ញាបត្ររងឆ្មប និងទន្តគិលានុបដ្ឋាក អាចទទួលបានក្នុងចំនួនកំណត់អាស្រ័យលើការតម្រូវគ្លីនិក និងចំនួនគ្រែអ្នកជំងឺ